អេឡិចត្រូនិចបានក្លាយជាមុខជំនាញមួយដែលដើរតួរយ៉ាងសំខាន់នៅក្នុង ប្រទេសដែលកំពុងតែអភិវឌ្ឍ ដូចជាប្រទេសកម្ពុជាយើងផ្ទាល់នេះឯង។ តើអ្នកទាំងអស់គ្នាមានដែលឆ្ងល់ទេថាហេតុអ្វីបានជាមុខជំនាញ អគ្គិសនី និងអេឡិចត្រូនិច ត្រូវបានការទាមទារខ្ពស់ជាអតិបរិមាណពីប្រទេស ឬតំបន់កំពុងតែអភិវឌ្ឍ? តោះ! ដើម្បីស្វែងយល់ពីជំនាញមួយនេះ យើងអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា។
១. តើអ្វីទៅជាជំនាញ អគ្គិសនី និងអេឡិចត្រូនិច ?
អគ្គីសនី និងអេឡិចត្រូនិច គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តដែលទាក់ទងនឹងការប្រើប្រាស់អគ្គិសនីអេឡិចត្រូនិកនិងអេឡិចត្រូម៉ាញ៉េទិច។ជំនាញនេះពិតជាសំខាន់និងផ្តល់សារៈប្រយោជន៍ដល់សង្គមនិងប្រជាជន។ ឧទាហរណ៏៖ ដូចជាទូរសព្ទជាដើមត្រូវបានគេ upgrade រហូតដល់វាមានភាពងាយស្រួយក្នុងការទំនាក់ទំនងតាំងពីនិយាយជាសម្លេងរហូតដល់ឃើញមុខគ្នា។ ម្យ៉ាងទៀតប្រព័ន្ធអេឡិចត្រូនិចបង្កើតនូវការការពារភាពឯកជនឬ សុវត្ថិភាពភាពឯកជន។ លើសពីនេះទៅទៀត ជំនាញ អគ្គីសនី និងអេឡិចត្រូនិច តែងតែផ្តល់ភាពជឿនលឿនដល់សង្គម ព្រោះបច្ចេកវិទ្យាថ្មីធ្វើឲ្យមានភាពជឿនលឿនដល់ ផ្នែកឧស្សាហកម្ម សំណង់ ដឺកជញ្ជូន និង មនុស្សយន្ត។
២. តើជំនាញ អគ្គិសនី និងអេឡិចត្រូនិច សិក្សាពីអ្វីខ្លះ?
ជំនាញ អគ្គិសនី និងអេឡិចត្រូនិច នឹងផ្តោតលើ ឌីជីថលកម្រិតខ្ពស់ ប្រព័ន្ឋប្រព័ន្ធទំនាក់ទំនងសញ្ញាការត្រួតពិនិត្យប្រព័ន្ធត្រួតពិនិត្យទ្រឹស្តីបទអេឡិចត្រូម៉ាញ៉េតិចមីក្រូអេឡិចត្រូនិច ប្រព័ន្ធថាមពល ប្រព័ន្ធសញ្ញានិងបណ្តាញ វដ្ដអគ្គិសនី ការស្រាវជ្រាវ និងការពិសោធន៏ផ្ទាល់នៅកន្លែងការងារនៅពេលបង្កើតអភិវឌ្ឍនិងដំឡើងឧបករណ៍និងប្រព័ន្ធអគ្គីសនី។
៣.តើជំនាញអគ្គិសនី និង អេឡិចត្រូនិចអាចផ្តល់ឱកាសការងារអ្វីខ្លះក្រោយបញ្ចប់ការសិក្សា?
ក្រោយពីបញ្ចប់ការសិក្សានិសិ្សតអាចរកការងារធ្វើបានដូចជា៖
- បណ្តាញអគ្គិសនី ក្នុងរោងចក្រ សហគ្រាស ស្ថាប័នរដ្ឋ និងឯកជន
- អគ្គិសនីភាវូបនីយកម្មជនបទ គ្រប់គ្រង និងសោធនកម្មថាមពលអគ្គិសនី
- គ្រប់គ្រង និងប្រតិបត្តិលើប្រព័ន្ធទូរគមនាគមន៍ចល័ត និងអចល័ត
- សិក្សា និងរៀបចំគម្រោងរបស់ប្រព័ន្ធទូរគមនាគមន៍
- ការរៀបចំប្រព័ន្ធសុវត្ថិភាពដោយឧបករណ៍អេឡិចត្រូនិច
- ការរៀបចំប្រព័ន្ធសុវត្ថិភាពដោយឧបករណ៍អេឡិចត្រូនិច
ជាលទ្ធផល អត្រានិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពី ផ្នែកវិស្វកម្ម និងអេឡិចត្រូនិច ទទួលបានការងាររហូតដល់១០០ភាគរយ នៅតាមបណ្តា ក្រុមហ៊ុន រោងចក្រ និងក្រសួងស្ថាប័ននានា។
៤. តើនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះដែលមានបង្រៀនជំនាញ អគ្គិសនី និងអេឡិចត្រូនិច?
សាលាដែលមានបង្រៀនជំនាញនេះមានដូនជា៖
- សាកលវិទ្យាល័យន័រតុន (Norton University)
- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia)
- សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh)
- សាកលវិទ្យាល័យ សៅស៏អ៊ីសអេយសៀ (University of South-East Asia)
- សាកលវិទ្យាល័យ ហ្សាម៉ាន់ (Zaman University)
- សាកលវិទ្យាល័យ បៀលប្រាយ (Build Bright University)

No comments:
Post a Comment